» ផ្លែទៀប
ជួយកាត់បន្ថយជម្ងឺគាំងបេះដូង ជួយដល់ភ្នែក ជម្ងឺខ្វះឈាមក្រហម
១.
ជួយដល់ស្បែក និងសក់៖ វាមានផ្ទុកវីតាមីន A ដែលវាអាចជួយអោយស្បែកយើងមានសភាពរលោង
និងក្មេងជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយអោយសក់យើងភ្លឺរលោងផងដែរ។
២.
ជួយដល់ភ្នែក៖ វីតាមីន A ដែលមាននៅក្នុងផ្លែឈើមួយនេះ អាចជួយការពារ
ភ្នែកយើងអោយជៀសផុតពីប្រត្តិកម្មផ្សេងៗ។
៣.
ជួយអោយឡើងទម្ងន់៖ ទទួលទានផ្លែឈើនេះអាចធ្វើអោយអ្នកឡើងទម្ងន់បានពីព្រោះវាមានផ្ទុកជាតិ
Calories
ដែលវាមិនមានផល់ប៉ះពាល់
ដល់សុខភាពអ្នកទេ។
៤.
ជួយអ្នកអោយជៀសផុតពីជម្ងឺហឺត៖ វាមានផ្ទុកវីតាមីន B6
ដែលជួយអ្នកមិនអោយកើត ជម្ងឺរលាកទងសួត និងជៀសផុតពីជម្ងឺហឺត។
៥.
កាត់បន្ថយការកើតជម្ងឺគាំងបេះដូង៖ ជាតិម៉ាញ៉េស្យូម ដែលមាននៅក្នុងផ្លែឈើមួយនេះ
អាចកាត់បន្ថយការកើត ឡើងនៃជម្ងឺគាំងបេះដូង។ មិនត្រឹមតែប៉ុណ្ណោះ ជាតិខនិជ
ដែលមាននៅក្នុងផ្លែឈើនេះ អាចជួយសម្រួលដល់សសៃឈាមបេះដូងកុំធ្វើការលើសកម្រិត។
៦.
ជួយអោយសំពាធឈាមមានសភាពធម្មតា៖ ជាតិប៉ូតាស្យូមធ្វើអោយសំពាធឈាមនៅ
ក្នុងរាងកាយមានកម្រិតទាប ដែលវាល្អសម្រាប់សសៃឈាមរបស់យើង ពីព្រោះនៅពេលដែល
យើងមានសំពាធឈាមខ្ពស់ សសៃឈាមរបស់យើងមានរីកធំដែលអាចបង្កអោយសសៃឈាមដាច់បាន។
៧.កាត់បន្ថយខ្លាញ់ក្នុងសសៃឈាម៖
វាមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ Niacin ដែលជួយបង្កើនខ្លាញ់ដែល្អសម្រាប់ទ្រទ្រង់រាងកាយយើង។
មានក៏មានជាតិ Fiber ដែលជាតិ Fiber នេះជួយកម្ចាត់ខ្លាញ់ដែលមិនល្អនៅក្នុងសសៃឈាម។
៨.
ជួយអោយអ្នកជៀសផុតពីជម្ងឺខ្វះឈាមក្រហម៖ នៅពេលដែលកាយយើងខ្វះសារធាតុខនិជ
ការផលិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ របស់យើងក៏មានការថយចុះផងដែរ។
ហើយនៅក្នុងផ្លែឈើមួយនេះមានផ្ទុកសារធាតុខនិជ
ដែលអាចជួយដល់រាងការយក្នុងការផលិតឈាមក្រហម។
៩.
ជួយបន្ថែមថាមពល៖ វាមានផ្ទុកវីតាមីន B1 ដែលមានឈ្មោះមួយទៀតថា Thiamine
ដែលវានេះអាចជួយរាងកាយបំលែងអាហារទៅចញ្ចឹមដល់រាងកាយ។
១០.
ជួយដល់ឆ្អឹង៖ ក្រៅពីជាតិកាល់ស្យូមអាចជួយអោយាឆ្អឹងរឹងមាំ ក៏មានសារជាតិផ្សេងទៀតផងដែរ
ដែលអាចជួយដល់ឆ្អឹងដូចជាជាតិម៉ាញ៉េស្យូម មាននៅក្នុងផ្លែទៀប
ហើយជាតិម៉ាញ៉េស្យូមនេះមាននៅក្នុងវីតាមីនD ដែលវាអាចពង្រឹងឆ្អឹងអោយរឹងមាំ
និងជៀសផុតពីជម្ងឺពុកឆ្អឹង។
អត្ថបទ៖ ខ្មែរណូត
No comments:
Post a Comment