#បច្ចេកទេសដាំឈូកយកគ្រាប់
* ប្រភេទពូជ៖ ជ្រើសរើសប្រភេទពូជឈូកបាយ
ព្រោះពូជនេះបានផលច្រើន និងមានគ្រាប់ណែនជាងពូជឈូកបេងដែលមានផ្កាពណ៌
ដែលមានរយៈពេលដាំ ៦ខែ។
* ការរៀបចំដី៖
- ជ្រើសរើសយកស្រែប្រភេទដីបាតភូមិ
ព្រោះវាជាដីសម្បូរជីជាតិ
- មុនពេលដាំត្រូវភ្ជួរដី ១ ទៅ
២ដង ដើម្បីកម្ចាត់ស្មៅ បន្ទាប់មក ពេលភ្ជួររួចហើយ ទុកដីរយៈពេល ៣ ទៅ
៧ថ្ងៃទើបភ្ជួរលើកទី២ និងរាស់ដីឲ្យរាបស្មើជាការស្រេច។
- ក្រោយពីរៀបចំដីរួច
ចាំបាច់ត្រូវបញ្ចូលទឹកក្នុងស្រែ ដើម្បីឲ្យងាប់ស្មៅ ហើយបន្ទាប់មកទៀត
ជ្រើសរើសកូនឈូកណាដែលថ្លោសល្អ មិនយកកូនដែលខ្ចីពេក ឬចាស់ពេក
មកដាំលើដីដែលបានរៀបចំនោះ ចន្លោះពីគ្នា៣តឹក។
* ការថែទាំ៖
- ក្រោយឈូកដាំបានរយៈពេល ៧ ទៅ
១៥ថ្ងៃ វាចាប់ផ្ដើមដុះសន្លឹកហើយ ត្រូវចាប់ផ្តើមដើរដកស្មៅ
ដើម្បីឲ្យឈូកដុះលូតលាស់លឿន។
- ក្នុងអំឡុងពេលនេះ
ចាំបាច់ត្រូវរក្សាទឹកក្នុងស្រែមិនឲ្យលើសពី ១ម៉ែត្រនោះឡើយ
ដើម្បីការពារសត្វចង្រៃស៊ីស្លឹក ឬដើមឈូកដែលយើងត្រូវបាញ់ថ្នាំកំចាត់វា
និងការដាក់ជី
- ដំណាំឈូកមានសត្វចង្រៃបំផ្លាញមួយចំនួនដូចជា
សត្វក្រាវាមូលកករឈូក អត់បានផល ពេលខ្លះទៅមានដង្កូវវាគ្រាប់
ខ្យងក៏មកស៊ីទៀត ចឹងវាប្រឈមច្រើន តែខែវស្សាវាមិនសូវប្រឈម
តែបើខែប្រាំងវិញវាសម្បូរជាង។
- ទោះជាឈូកមានអាយុរហូត ៦ខែ
ប៉ុន្តែក្រោយពីដាំបានរយៈពេល ៣ខែ ឈូកអាចប្រមូលផលបានបណ្ដើរៗហើយ។
អត្ថបទដកស្រង់៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment