#បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង
(Passion)
១- ការប្រើប្រាស់ពូជស្រស់សម្រាប់ដាំដុះ៖
ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ។
ការប្រើប្រាស់គ្រាប់ពូជស្រស់មានដំណុះគ្រាប់លឿន
ចំណែកគ្រាប់ស្ងួតដំណុះគ្រាប់ចំណាយរយៈពេលវែងរហូតដល់រាប់ខែឯណោះ។
២- ការរៀបចំថ្នាលបណ្តុះកូន៖ រៀបចំដាក់ដីក្នុងផើង
ឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តកំរាស់ ៩០សង់ទីម៉ែត្រ រួចដាក់គ្រាប់ពូជចូល
(កុំឲ្យគ្រាប់គរលើគ្នា) រួចរោយជីកំប៉ុស្តពីលើស្តើងៗ រួចហើយស្រោចទឹកឲ្យជោគ
តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។ ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។
៣- ការស្ទូងកូន៖
ក្រោយពីសាបគ្រាប់បាន១សប្តាហ៍កូននឹងចេញពន្លក (ស្លឹក២ដំបូង)។
យើងអាចដកកូនបំបែកមកដាំក្នុងថង់ ថូ ឬក្នុងរណ្តៅ នៅពេលកូនប៉ាស្យុងមានស្លឹក
៤ទៅ៦សន្លឹក ឬអាយុបាន២សប្តាហ៍ ទៅ១ខែ។ ចំពោះថង់ ថូ
ឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុស្ត និងស្លឹករុក្ខជាតិស្ងួតលាយជាមួយ។
៤- ការរៀបចំរបង រឺ ទ្រើងសំរាប់វល្លិតោង៖
ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ រឺ
ជាលួសសសៃរដើម្បីអោយវល្លិវាតោងបានល្អ។
ចំពោះទ្រើងវិញយកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១-២តឹក
កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី ១-៤ម (ទាបពេកខ្វះពន្លឺ
និងពិបាកប្រមូលផលនិងខ្ពស់ពេក ពិបាកធ្វើទ្រើង និងពិបាកប្រមូលផល)។
៥- ស្រោចទឹក និងដាក់ជី៖
ធ្វើការស្រោចទឹក និងដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង
និងពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។ ការដាក់ជីត្រូវកាប់ជំរៅ១តឹក
ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ១.៥តឹក ទៅ
២តឹកពីគល់រុក្ខជាតិ រួចស្រោចទឹកអោយជោគ។
៦- ការតាក់តែងមែក៖
ការតាក់តែងមែកគឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេក ជាទូទៅអាចតាក់តែងមែក រឺ
វល្លិបាននៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ។ វល្លិដែលតាក់តែង រឺកាត់ចោល
ចំពោះវល្លិដែលចាស់រិញ វល្លិដែលមានជំងឺ រឺ វល្លិដែលដុះណែនពេក។
៧- ការប្រមូលផល៖
អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។
ហើយចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី៥-៧ឆ្នាំតាមការថែទាំ។
ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហម រឺ សំបកផ្លែរាងជ្រួញបន្តិច។
ប្រភពអត្ថបទ៖ សម្លេងសហគមន៍ខ្មែរ
Is Harrah's Cherokee Casino Safe or a Scam? - DRMCD
ReplyDeleteHarrah's Cherokee Casino has an Indian gaming 인천광역 출장마사지 license from the Eastern Band of Cherokee Indians and is open daily 구리 출장마사지 24 hours. 사천 출장마사지 Rating: 5 충주 출장마사지 · 안양 출장마사지 2 votes