I.
លក្ខណៈទូទៅ
ដំណាំល្មុតគឺជាប្រភេទដើមឈើធំ និងមានស្លឹកខៀវស្រងាត់ពេញមួយរដូវ។ វាមានកំពស់រហូតដល់ ៣០ម និងមានអង្កត់ផ្ចិត១.៥ម។ ការដាំដុះអាចប្រែប្រួលពីចន្លោះ ៩ ទៅ ១៥ ម៉ែត(គំលាតដើម) អាស្រ័យទៅនឹងលក្ខណៈភូមិសាស្រ្ត ។ មែករបស់វាបែកមែកសាខា ហើយគល់របស់វាមានរាងជាស៊ីឡាំងទ្រវែង ជាពិសេសដើមដុះនៅទោលតែឯង។ សម្បករបស់វាមានសម្បុរត្នោតចាស់ និងមាន
ស្នាមប្រេះតូចៗ។ ឬសរបស់វា ជាប្រភេទប្រព័ន្ធឬសសាំញុំា។ ស្លឹករបស់វាជាប្រភេទស្លឹកឆ្លាស់ ហើយ
តម្រៀបគ្នានៅលើ shoot tips ។

II.
ការធ្វើចំនាត់ថ្នាក់របស់រុក្ខជាតិ
សណ្ដាន : Sapotaceae
អំបូរ : Manilkara/Achras
ប្រភេទ : Zapota
ឈ្មោះវិទ្យាសាស្រ្ត : Manilkara Zapota / Achras Zapota
ឈ្មោះអង់គ្លេស : Sapodilla, Naseberry, Sapota ។

III. ដើមកំណើត: អាមេរិកខាងជើង
ម៊ិចស៊ិកកូ ឥណ្ឌាប៉ែកខាងលិច
ទីកន្លែងដាំដុះ: តំបន់ត្រូពិច។
ទីកន្លែងដាំដុះ: តំបន់ត្រូពិច។
IV. លក្ខណៈរូបសាស្រ្ត
ក. ដើម
កំពស់:អាចឈានដល់កម្ពស់ ៣០ម
មែក : បែកមែកសាខាពណ៏ត្នោតចាស់ ការលូតលាស់យឺតមានជ័រពណ៏ស។

ខ.ស្លឹក
បណ្ដោយ: ចាប់ពី ៣,៥ស.ម ដល់ ១៥ស.មទទឹង: ១,5ស.ម ដល់ ៧ស.ម ស្លឹកខ្ទី: មានពណ៏លឿង ត្នោតខ្ទី ស្លឹកចាស់មានពណ៏ត្នោតចាស់ស្លឹកមានលក្ខណៈរលោង ក្រាស់ជាប្រភេទស្លឹកឆ្លាស់។

គ.ផ្កា
ពេលវេលាចេញផ្កាគឺចេញស្ទើររាល់ខែផ្កាមានលក្ខណៈជាចង្កោមហើយមានពណ៏សមានរាងដូចជួង និងមាន៦ត្របក។

ឃ.ផ្លែ
មាននៅខែមេសា និងសីហាមានរាងមូល និងទ្រវែងមានប្រវែង ចាប់ពី៣ស.ម ដល់៨ស.មនៅពេលទុំផ្លែមានពណ៏ លឿងត្នោតសាច់ ខាងក្នុងមានពណ៏លឿងត្នោតមានរសជាតិផ្អែមឆ្ងាញ់។

ង.គ្រាប់
នៅក្នុងមួយផ្លែមានគ្រាប់២-៥គ្រាប់មានរាងសំប៉ែតទ្រវែង ស្រួចសងខាងបណ្ដោយគ្រាប់ប្រវែង២ស.មទទឹងគ្រាប់មានប្រវែងចាប់ពី១ស.ម ដល់២ស.មសំបកគ្រាប់មានភាពរឹង រលោង ពណ៏ក្រម៉ៅ ឫពណ៏ខ្មៅ។

V. លក្ខខណ្ឌដី
ដំណាំល្មុតអាចដាំបាននៅលើប្រភេទដីកណ្តេង ដីឥដ្ឋ ដីខ្សាច់ ដីអាស៊ីត ដីបាស ដីល្បាយខ្សាច់ មានជីជាតិ និងស្រោះទឹក
PH ចាប់ពី៥,៥ ដល់ ៦,០។

VI. អាកាសធាតុ
ដំណាំល្មុតអាចដាំបានគឺអាកាសធាតុដំបន់ត្រូពិច ចំពោះដើមចាស់វាអាចទ្រាំបាននៅសីតុណ្ហភាព -៣,៣៣ អង្សាសេ ដល់ -២,២អង្សាសេ។

VII. ការថែទាំ
ក.ការស្រោចស្រព
កូនដែលទើបនិងដាំត្រូវការទឹករហូតដល់២ ទៅ ៣ឆ្នាំ ធ្វើការ ស្រោច ស្រពខ្លាំងនៅដំណាក់កាលចេញផ្កា និងដំណាក់កាលផ្លែ។

ខ ការដាក់ជី
ដើមមិនទាន់ផ្ដល់ផ្លែត្រូវដាក់ជី20-20-15+2TE២៥០-៥០០ក្រាមក្នុងមួយដើមនិងដាក់ក្នុងមួយឆ្នាំ។ដើមដែលអាចផ្ដល់ផ្លែត្រូវផ្ដល់ជី20-20-15+2TE ៥០០ក្រាម/ដើម និងដាក់២ដង/មួយឆ្នាំ។

VIII. ការប្រមូលផល
ចំពោះដើមដាំដោយគ្រាប់អាចប្រមូលផលនៅអាយុ៣ ទៅ ៥ឆ្នាំ ក្រោយពេលដាំចំពោះដើមផ្សាំ អាចប្រមូលផលនៅ អាយុ១ឆ្នាំ ក្រោយពេលដាំ។

ប្រភពអត្ថបទៈ ជីសញ្ញាផែនដីមាស
No comments:
Post a Comment