ជីម្រះព្រៅ អាចព្យាបាលជម្ងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាម

សូមជួយចែករំលែកបន្តជាចំណេះដឹង!
#ជួយព្យាបាលគ្រួសក្នុងតម្រងនោម៖ កិនស្លឹកម្រះព្រៅមួយក្ដាប់ លាយជាមួយទឹកឃ្មុំមួយពែង ហើយទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។
#ក្អក និងឈឺបំពងក៖ ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)
#យកជីម្រះព្រៅ ទាំងដើម ទាំងឫសបុកលាយជាមួយស្រាសបិទលើក្បាលជង្គង់អាចព្យាបាលអាការៈឈឺចុកចាប់បានយ៉ាងងាយ។
#សត្វល្អិតទិច ឬខាំ៖ បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ ហូបជាមួយទឹកកន្លះកែវ ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ។ គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។
#ការព្យាបាល៖ គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល។ ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល ព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម។ ក្រៅពីនេះនៅបាននាំយកមកព្យាបាលអាហារមិនរលាយ មិនឆ្ងាញ់អាហារ។ ដោយញ៉ាំវាជាជីផ្សំជាមួយមុខម្ហូប។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត

#បច្ចេកទេសដាំខ្ញីក្នុងបាវ



#បច្ចេកទេសដាំខ្ញីក្នុងបាវ
សូមជួយចែករំលែកបន្តជាចំណេះដឹងដល់កសិករយើងផង!

វិធីធ្វើឲ្យស្បែកស្អាតភ្លឺរលោង សាច់ចាំ និងក្មេងជាងវ័យ ជាពិសេសជួយព្យាបាលលើសឈាមបានទៀតផង!


សូមជួយ share បន្តផងដើម្បីបានសម្រស់ស្រស់ស្អាតទាំងអស់គ្នា!
* វិធីធ្វើ៖
-
ក្រូចឆ្មារ១គីឡូ ចេកណាំវាទុំ១គីឡូ ស្ករសរ១គីឡូ ក៏បាន កន្លះគីឡូក៏បាន
-
ក្រូចឆ្នារ ពុះជាពីរ ចេកចិតចំណិតតូចៗ ស្ករសរ
-
ចាក់ ស្ករសរ តាមស្រទាប់ វា ដូចក្នុងរូបធ្វើចឹង
-
១អាទិត្យ ចេញទឹកយក ទឹកវាបានញ៉ាំហើយ
-
១ថ្ងៃ ញាំ កន្លះ កូនកែវតូចទេ ញ៉ាំពេលព្រឹក
ហើយពិសេស ម្យ៉ាងទៀត អ្នកលើសឈាមញ៉ាំក៏អាចព្យាបាលបានដែរ រូបមន្តនេះ។
ប្រភពពីក្មួយស្រី Dara Nita

សម្រាប់អ្នកកើតធ្លាក់សរ៉ាំរៃ ជំងឺគ្រុនពោះវៀន ក្រពះដែលលេបថ្នាំមិនជា


ធីនេះព្យាបាលយ៉ាងស័ក្តិសិទ្ធដោយមិនអស់ប្រាក់!
ជួយ share ចែករំលែកបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យផងដែរ!
សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
កញ្ឆែតបុកពូតយកទឹកលាយជាមួយទឹកដូងខ្ចីអាចព្យាបាលជំងឺគ្រុនពោះវៀន ក្រពះ និងជំងឺស្ត្រីដូចជាធ្លាក់សជាដើម។
*
វិធីធ្វើ៖
-
ដំបូងយកកញ្ឆែតធម្មជាតិប្រមាណ១០ទងបេះស្នោរវាចេញ លាងទឹកឲ្យស្អាត ហើយបេះស្លឹក និងក្ដិចឲ្យតូចល្មមងាយស្រួលយកទៅបុក
-
បុកទាំងស្លឹក និងដើម បុកឲ្យម៉ដ្ឋដើម្បីឲ្យចេញជាតិកញ្ឆែត រួចចាកទឹកដូង (ទឹកដូងខ្ចីមួយផ្លែ) ចូលចានកញ្ឆែត
-
ច្របាច់កញ្ឆែតដើម្បីឲ្យវាចេញជាតិ ដាក់ស្បៃច្រោះយកកាកកញ្ឆែតចេញ ពូតយកតែទឹក រួចជាការស្រេច
-
អាចច្រកដបក្លាសេបានតែត្រូវញ៉ាំឲ្យអស់ក្នុងមួយថ្ងៃ អាចញ៉ាំច្រើនដងឲ្យអស់ដូងមួយផ្លែនេះ អ្នកដែលមិនសូវចេះអាចលាយស្ករសបន្តិចបាន។
នេះជាវិធីដែល ក្មួយស្រី Socheata Pech និងជីដូនគាត់កំពុងអនុវត្តបានផលល្អ ហើយបានផ្ញើរមកខ្ញុំដើម្បីចែករំលែក។
***
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់