វិធីបំបៅពូជក្រូចថ្មីដែលអ្នកចង់បាន

+ វិធីបំបៅពូជក្រូចថ្មីដែលអ្នកចង់បាន +
+++++++++++++++++++++++++
វិធីបំបៅនេះអាចអោយយើងចំណេញពេលវេលាក្នុងការដាំ បានពូជក្រូចដែលអ្នកចង់បាន ដើមក្រូចថ្មីមានសុខភាពល្អ និងឆាប់ឲ្យផល។
> សូមមើលរូបនីមួយៗសម្រាប់ការស្វែងយល់បន្ថែម
* សម្ភារៈត្រូវការ៖
- កូនកាំបិត
- កូនដើមក្រូចដែលបណ្តុះរួចដែលមានដើមប៉ុនមេដៃ
- ស្កុតសម្រាប់រុំ
- ខ្នែងភ្នែកពូជក្រូចដែលយើងចង់បាន
* វិធីធ្វើ៖
- ត្រូវលាងសម្អាតកាំបិតឲ្យស្អាតមុននឹងយកទៅកាត់យកខ្នែងភ្នែកពូជថ្មីដើម្បីជៀសវាងការឆ្លងជម្ងឺផ្សេងៗ
- ជ្រើសរើសខ្នែងភ្នែកពីដើមពូជដែលអ្នកចង់បាន ដើមនោះគឺត្រូវមានសុខភាពល្អមិនមានជម្ងឺ និងកពុងអោយផលផ្លែស្រាប់ រួចកាត់យកត្រង់ភ្នែកពន្លកនៅមែករបស់វា
- បន្ទាប់មកធ្វើការកាត់សំបករបស់ដើមសម្រាប់ធ្វើការផ្សាំ (មើលរូប)
- ក្នុងការកាត់ត្រូវលៃទំហំឲ្យប៉ុនគ្នារវាងផ្ទៃកាត់សំបកដើម និងខ្នែងភ្នែកសម្រាប់យកមកផ្សាំ
- បន្ទាប់មកត្រូវយកភ្នែកពន្លកនេះមកបិតជាប់នឹងដើម ដោយធ្វើយ៉ាងណាឲ្យស្រទាប់សំបករបស់វាទាំង២ត្រួរស៊ីគ្នា
- បន្ទាប់មកត្រូវយកស្កុតមករុំឲ្យជិត
- រយៈពេល ១ខែ ក្រោយមកយើងអាចស្រាយស្កុតនោះចេញ
- បន្ទាប់មកនៅពេលដែលភ្នែកនោះចេញត្រួយបាន ៤ឬ៥ យើងអាចកាត់ដើមផ្នែកខាងលើចោលបាន
- បន្ទាប់ពីដើមពូជថ្មីនេះលូតបានប្រមាណ ៥តឹក យើងអាចយកវាទៅដាំបានហើយ
រក្សាសិទ្ធិអត្ថបទជាភាសារខ្មែរដោយ៖ អ៊ាង សុផល្លែត
រូបភាពបន្ថែម៖ https://www.facebook.com/SOPHALLETH/posts/1077234028989914

ឯកសារយោង៖ fruitmentor.com

No comments:

Post a Comment