#វិធីបឋមក្នុងការជួយសង្រ្គោះអ្នកឆក់ខ្សែភ្លើង
-
ត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីនោះភ្លាម ដូចជាផ្តាច់កុងតាក់ បិទបារ៉ែតជាដើម។
-
ប្រសិនបើមិនអាចធ្វើវិធីខាងលើបានត្រូវយកដំបងឈើ ឬជ័រដែលមិនអាចចម្លងអគ្គិសនីបានយកទៅឆ្កិះ
ឬទាញខ្សែភ្លើងនោះចេញពីអ្នករងគ្រោះ។
-
យកអ្នករងគ្រោះមកកន្លែងដែលមានសុវត្ថិភាព និងមានខ្យល់គ្រប់គ្រាន់
- ធ្វើការសង្គ្រោះបឋម៖ សង្កត់ទ្រូង ៣០ដង ផ្លុំមាត់២ដង ធ្វើអោយបាន
៥លើក ក្នុងរយៈពេល ២នាទី។ ត្រូវប្រាកដថាជនរងគ្រោះគ្មានដង្ហើម ព្រោះវិធីនេះមិនអាចធ្វើទៅលើជនរងគ្រោះដែលមានដង្ហើមបានទេ
(វិធីនេះអាចជួយសង្គ្រោះដូចជា អ្នកលង់ទឹក
និង គាំងបេះដូងជាដើម)។
-
ទូរស័ព្ទទៅលេខ 911 សម្រាប់ការជួយសង្គ្រោះ
- បើជនរងគ្រោះនៅមានដង្ហើមប្រញាប់បញ្ជូនគាត់ទៅមន្ទីពេទ្យ
សូមឈប់ប្រើរវិធីរសង្គ្រោះដូចជា ស្រោចទឹក កប់ភក់ ឬខ្សាច់ជាដើមដែលនេះមិនមែនជាការជួយសង្គ្រោះដែលត្រឹមត្រូវនោះឡើយ។
រូបភាព
និងឯកសារជំនួយពី Facebook និងអិនធ័ណែត
No comments:
Post a Comment