» វិធីបណ្តុះកូនចេកឲ្យបានច្រើន និងឆាប់រហ័សបានយកទៅដាំ
* វត្ថុត្រូវមាន៖
- ចេកដែលមានអាយុប្រមាណ៣ខែ
- កាំបិត និងក្តាសម្រាប់ហាន់, កំបោរស្លាម្លូ,
អង្កាមដុតលាយដី និងកំទេចស្លឹកឈើ
- ថង់ប្លាស្ទិចខ្មៅ ១តឹក x ២តឹក និងត្រូវចោះរន្ធខ្លះផង។
* វិធីធ្វើ៖
- ជីកកាត់យកគល់ចេកដែលមានអាយុ៣ខែ
ឬលើសនេះបន្តិច រួចពុះវាជា២ចំណែកប៉ុនគ្នា។
- យកគល់មួយចំហៀងមកពុះជា៣-៤ផ្នែកស្មើរៗគ្នាទៀត
(អាស្រ័យទៅទាមទំហំគល់) ដោយចំណែកនីមួយមានទំហំមុខប្រមាណ ៥សង់ទីម៉ែត្រ
និងមានពន្លភ្នែកសម្រាប់លូតលាស់។
- លាយកំបោរស្លាម្លូ១ខាំជាមួយទឹក៥លីត្រ
រួចយកគល់ចេកខាងលើយកទៅត្រាំរយៈពេល៥នាទីដើម្បីសម្លាប់មេរោគផ្សិត។
- យកល្បាយដីខាងលើដាក់ចូលក្នុងថង់ពាក់កណ្តាល
រួចដាក់ចំណិតគល់ចេកចូលដោយដាក់ផ្នែកខាងភ្នែករបស់វាមកខាងលើ។
- បន្ទាប់មកយកល្បាយដីមកលប់ពីលើដល់ពេញថង់
ហើយត្រូវស្រោចទឹករាល់ថ្ងៃរយៈពេល៤៥ថ្ងៃយើងអាចយកកូនវាទៅដាំបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
No comments:
Post a Comment