វិធីដែលយើងអាចសាកល្បងបណ្តុះផ្សិតកញ្ចោរបាន

វិធីដែលយើងអាចសាកល្បងបណ្តុះផ្សិតកញ្ចោរបាន
* វិធីធ្វើ៖ យកសំបុកកណ្តៀរ១ក្តាប់ដៃ បំបែកឲ្យម៉ដ្ឋ រួចលាយជាមួយ បាយ១គីឡូក្រាម បន្ទាប់មកដាក់ចូលក្នុងធុងជ័រមួយលាយជាមួយទឹក២០លីត្រ ហើយគ្របទុករយៈពេល៧-១០ថ្ងៃ ដើម្បីបង្កើតជាមេរបស់វា ដោយមានពពុះសនៅខាងលើ។ បន្ទាប់មកយកទឹកនេះមកស្រោចនៅលើកន្លែងព្រៃដែលមានគំនរដីសំបុកស្រមោច ឬលើដីដំបូកដែលមានកណ្តៀររស់នៅ ហើយយកចំបើង ឬស្លឹកឈើរាយគ្របពីលើ ហើយស្រោចទឹកមេនេះពីលើម្តងទៀត ឬួចបន្ថែមទឹកធម្មតាឲ្យវាសើមជារៀងរាល់ថ្ងៃ រយៈពេល១០-១៥ថ្ងៃផ្សិតនឹងចាប់ផ្តើមដុះ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

No comments:

Post a Comment