វិធីផ្សំចំណីមាន់ពីធម្មជាតិ សម្រាប់ឲ្យមាន់មានស៊ុតច្រើន​ និងគុណភាពល្អ​

» វិធីផ្សំចំណីមាន់ពីធម្មជាតិ សម្រាប់ឲ្យមាន់មានស៊ុតច្រើន​ និងគុណភាពល្អ​
* ធាតុផ្សំ៖
- ដើមចេកខ្ចីល្មម ៣០គីឡូក្រាម
- កន្ទក់ ៣០គីឡូក្រាម
- ស្ករត្នោត ១គីឡូក្រាម
- កំទេចចុងអង្ករ ១គីឡូក្រាម
- ដីក្រហម ២គីឡូក្រាម
- អំបិល ២ស្លាព្រាបាយ
- លាមកគោស្ងួត ៤គីឡូក្រាម។
* វិធីធ្វើ៖
- ហាន់ដើមចេកជាចំណិតតូចៗ កិនបំបែកដីក្រហម និងលាមកគោឲ្យម៉ដ្ឋ
- លាយធាតុផ្សំទាំងអស់ចូលគ្នាឲ្យសព្វ។
* វិធប្រើ៖
ផ្អាប់ល្បាយខាងលើក្នុងធុងគ្របទុករយៈពេល ៥ថ្ងៃ បន្ទាប់មកយើងអាចដាក់ចំណីនេះឲ្យមេមាន់សម្រាប់យកស៊ុតដែលមានអាយុចាប់ពី ៣-៤ ខែក្នុងមួយថ្ងៃ២ដង ដើម្បីឲ្យវាពងបានច្រើន និងមានគុណភាពល្អ។



No comments:

Post a Comment