#វិធីដាំត្រកួនធម្មជាតិដោយមិនប្រើប្រាស់ដី
* សម្ភារៈត្រូវមាន៖
- កញ្ច្រែងដែលមានកម្ពស់ប្រមាណ១តឹក
- ផើង ធុង ឬកេសស្នោរដែលអាចដាក់កញ្ច្រែងចូលលបានកម្ពស់ប្រមាណ៣តឹក
- អេប៉ុង សម្រាប់ដាក់ដាំគ្រាប់ត្រកួន
ឬអាចប្រើស្រកីដូងចិញ្ច្រាំឲ្យតូចបន្តិចជំនួសក៏បាន
- ទឹកស្អាត
- គ្រាប់ត្រកួន។
* វិធីលាយទឹកជី៖
-
យកជីលាមកប្រចៀវកន្លះគីឡូលាយជាមួយទឹក២០លីត្រ កូរឲ្យសព្វរួចយកហាលថ្ងៃ៣ថ្ងៃ
-
យកទឹកនេះ១លីត្រលាយជាមួយទឹក១០លីត្រសម្រាប់ដាំ។
* វិធីដាំ៖
- ត្រាំគ្រាប់ត្រកួនរយៈពេល១យប់
- ដាក់អេប៉ុង ឬស្រកីដូងក្នុងក្នុងកញ្ច្រែង
រួចពង្រាយគ្រាប់ត្រកួនលើនោះ
- ដាក់ក្នុងកញ្ច្រែងចូលទៅក្នុងធុង ឬកេសស្នោរ
ដោយដាក់វត្ថុសម្រាប់ទ្រកម្ពស់១តឹកទុកចន្លោះដាក់ទឹក រួចចាក់ទឹកចូលឲ្យលិចត្រឹមគ្រាប់របស់វា
ហើយត្រូវដាំនៅកន្លងដែលមានពន្លឺគ្រប់គ្រាន់។
- រយៈពេល
២-៣ថ្ងៃក្រោយមកវានឹងចាប់ផ្តើមដុះ។
-
រយៈពេលប្រមាណ២-៣សប្តាហ៍យើងអាចយកវាមកធ្វើជាបន្លែ
បានហើយ
នោះលោកអ្នកនឹងទទួលបានបន្លែធម្មជាតិគ្មានជាតិគ្មានជាតិគីមីសម្រាប់ទទួលទាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
No comments:
Post a Comment