បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង (Passion)

#បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង (Passion)
១​- ការប្រើប្រាស់ពូជស្រស់សម្រាប់ដាំដុះ៖ ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ។ ការប្រើប្រាស់គ្រាប់ពូជស្រស់មានដំណុះគ្រាប់លឿន ចំណែកគ្រាប់ស្ងួតដំណុះគ្រាប់ចំណាយរយៈពេលវែងរហូតដល់រាប់ខែឯណោះ។
- ការរៀបចំថ្នាលបណ្តុះកូន៖ រៀបចំដាក់ដីក្នុងផើង ឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តកំរាស់ ៩០សង់ទីម៉ែត្រ រួចដាក់គ្រាប់ពូជចូល (កុំឲ្យគ្រាប់គរលើគ្នា) រួចរោយជីកំប៉ុស្តពីលើស្តើងៗ រួចហើយស្រោចទឹកឲ្យជោគ តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។ ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។
- ការស្ទូងកូន៖ ក្រោយពីសាបគ្រាប់បាន១សប្តាហ៍កូននឹងចេញពន្លក (ស្លឹក២ដំបូង)។ យើងអាចដកកូនបំបែកមកដាំក្នុងថង់ ថូ ឬក្នុងរណ្តៅ នៅពេលកូនប៉ាស្យុងមានស្លឹក ៤ទៅ៦សន្លឹក ឬអាយុបាន២សប្តាហ៍ ទៅ១ខែ។ ចំពោះថង់ ថូ ឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុស្ត និងស្លឹករុក្ខជាតិស្ងួតលាយជាមួយ។
៤- ការរៀបចំរបង រឺ​ ទ្រើងសំរាប់វល្លិតោង៖ ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ រឺ ជាលួសសសៃរដើម្បីអោយវល្លិវាតោងបានល្អ។ ចំពោះទ្រើងវិញយកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១-២តឹក កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី​ ១-៤ម (ទាបពេកខ្វះពន្លឺ និង​ពិបាកប្រមូលផលនិង​ខ្ពស់ពេក ពិបាកធ្វើទ្រើង និង​ពិបាកប្រមូលផល)។
៥- ស្រោចទឹក និង​ដាក់ជី៖ ធ្វើការស្រោចទឹក និង​ដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង និង​ពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។​ ការដាក់ជីត្រូវកាប់ជំរៅ​១តឹក ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ១.៥តឹក ទៅ ២តឹកពីគល់រុក្ខជាតិ រួចស្រោចទឹកអោយជោគ។
៦- ការតាក់តែងមែក៖ ការតាក់តែងមែកគឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេក ជាទូទៅអាចតាក់តែងមែក រឺ វល្លិបាន​នៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ។ វល្លិដែលតាក់តែង រឺកាត់ចោល ចំពោះវល្លិដែលចាស់រិញ វល្លិដែលមានជំងឺ រឺ វល្លិដែលដុះណែនពេក។
៧- ការប្រមូលផល៖ អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។ ហើយចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី​៥-៧ឆ្នាំតាមការថែទាំ។ ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហម រឺ សំបកផ្លែរាងជ្រួញបន្តិច។

ប្រភពអត្ថបទ៖ សម្លេងសហគមន៍ខ្មែរ

1 comment:

  1. Is Harrah's Cherokee Casino Safe or a Scam? - DRMCD
    Harrah's Cherokee Casino has an Indian gaming 인천광역 출장마사지 license from the Eastern Band of Cherokee Indians and is open daily 구리 출장마사지 24 hours. 사천 출장마사지 Rating: 5 충주 출장마사지 · 안양 출장마사지 ‎2 votes

    ReplyDelete