បច្ចេកទេសចិញ្ចឹមឃ្មុំព្រៃធម្មជាតិ

#បច្ចេកទេសចិញ្ចឹមឃ្មុំព្រៃធម្មជាតិ
* ការជ្រើសរើសទីតាំង៖
- ឃ្មុំបង្កើតកូនចៅនៅរដូរផ្ការីក ចាប់ពីខែមករា ដល់ខែឧសភា ពេលនោះវានឹងក្រេបលម្អងផ្កា ហើយវានឹងបង្កើតជាកូនចៅ ឬវានឹងផ្តល់ជាទឹកឃ្មុំ
- ត្រូវរកកន្លែងដែលមានដើមឈើចម្រុះក្នុងព្រៃស្តុក ដែលសំបូរផ្ការីកច្រើន
- ត្រូវធ្វើបង្គងដើម្បីឲ្យឃ្មុំមកទំបង្កើតជាកូនចៅ ដែលវាចូលចិត្តនៅព្រៃទាបៗដែលវាងាយហើរចេញចូល។
* ការរៀបចំបង្គងឲ្យឃ្មុំទំ៖
- យកមែក ឬដើមឈើណាដែលមានសំបកវារលោងទើបឃ្មុំវាចូលចិត្តទំ
- ដាក់វាឲ្យគងទៅលើមែឈើក្នុងព្រៃដែលមានចំពាម ឬបែកខ្នែងជាពីរ ដាក់ឲ្យវារាងទេរបន្តិច ឬជារាងចំណិតត្រសក់ ការធ្វើបែបនេះគឺងាយស្រួលក្នុងការថែទាំ និងប្រមូលផល
- ដាក់ក្បាលបង្គងឲ្យរាងអើតបន្តិច ដោយយកកម្ពស់ប្រមាណ​២,៥ម៉ែត្រ ហើយបែរមុខទៅរកកន្លែងស្រលះ ដាក់កន្ទុយបង្គងកម្ពស់១,២ម៉ែត្រពីដីបែរទៅរកព្រៃស៊ុបទ្រុប ការដាក់បែបនេះវាមានប្រយោជន៍ក្នុងការទាក់ទាញឃ្មុំឲ្យវាចូលកមទុំបានច្រើន
- ឈើបង្គងត្រូវរើសយកឈើខ្លឹមមិនងាយពុកផុយ ធន់នឹងកណ្តៀរស៊ី និងមានមុខកាត់ទំហំ១តឹកឡើងទៅ ប្រវែងប្រមាណ១,៥-២ម៉ែត្រ
- បើបង្គងដែលធ្លាប់មានឃ្មុំមកទំម្តងហើយ នោះលើកក្រោយវានឹងមកទំទៀតដោយវាមានក្លិនរបស់វា
- ក្រោយពីរៀបបង្គងពី៣ថ្ងៃ ទៅមួយអាទិត្យ យើងត្រូវទៅពិនិត្យថាមានឃ្មុំទំឬនៅ បើមានឃ្មុំទំហើយ យើងត្រូវរង់ចាំដល់២ខែក្រោយទើបអាចប្រមូលផលបាន
- ពេលប្រមូលផលមិនត្រូវសម្លាប់មេ និងកូនរបស់វាទេ គឺត្រូវកាត់យកតែក្បាលទឹកបានហើយ ដោយទុកវាឲ្យកើតកូនចៅច្រើនបន្តទៀត។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ វិទ្យុអាស៊ីសេរី


No comments:

Post a Comment