របៀបបណ្តុះសណ្តែក

#របៀបបណ្តុះសណ្តែក
- សណ្តែកបាយយកមកលាងទឹកអោយស្អាត 
- រួចទ្រាំទឹកក្តៅក្នុងកំដៅ ៤៥អង្សា ទុករយៈពេល១ម៉ោង
- ស្រង់មកដាក់ចូលក្នុងដប ដោយកាត់ដបដូចរូបភាព
- ដាក់ផ្ដេកដប យកកន្សែងមករុំដបអោយជិត កាន់តែហប់កាន់តែល្អ ១ថ្ងៃអោយទឹក៣ដង  
- របៀបអោយទឹកសណ្តែក យកកន្សែងដែលរុំចេញ ចាក់ទឹកត្រជាក់ចូលអោយពេញ រួចសំរិតទឹកចេញភ្លាម ធ្វើដោយថ្នមៗ អោយទឹក១ថ្ងៃ៣ដង ព្រឹក ថ្ងៃត្រង់ យប់ រួចយកកន្សែងរុំដបអោយជិតវិញ
- រយៈពេល៣យប់បានសណ្តែកញ៉ាំហើយ! 

សង្ឃឹមថាមិត្តទាំងអស់គ្នាបានញាំសណ្តែកបន្តុះដែលគ្មានជាតិគីមី!

No comments:

Post a Comment